កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMSC) និងក្រុមការងារបច្ចេកទេស (TWG)
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១

នាព្រឹកថ្ងៃអង្គារ ៩ រោច ខែមិគសិរ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMSC) និងក្រុមការងារបច្ចេកទេស (TWG) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងជាសមាជិកគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតំណាងមកពីក្រសួង-ស្ថាប័ន, ធនាគារជាតិនៃកម្ពុជា, តំណាងដៃគូអភិវឌ្ឍន៍ (សហភាពអឺរ៉ុប (EU), ធនាគារពិភពលោក (WB), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD), នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT), លេខាធិការដ្ឋាននៃកម្មវិធីកែទម្រង់ទាំង ៣, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និងវេទិកាអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) តាមរយៈប្រព័ន្ធវីឌីអូ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣បូក២។

ព័ត៌មានទាក់ទង